ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, March 5, 2016

កឹម សុខា ៨៥៥ ២០១៦
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​វេទិកា​សាធារណៈ​នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Den Ayuthyea
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន​គាំទ្រ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រារាំង​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៥០​នាក់ ដែល​ប៉ុនប៉ង​ចូល​ជួប​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​មក​ជួប​អ្នក​គាំទ្រ​នា​មូលដ្ឋាន​ឃុំ​ឧកញ៉ាហេង ស្រុក​ព្រៃនប់ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា។
​តំណាង​ក្រុម​យុវជន​ទាំង​នោះ​និយាយ​ថា ពួកគេ​មាន​គោល​បំណង​ចង់​ជួប លោក កឹម សុខា ពេល​នេះ គឺ​ដើម្បី​ចង់​សួរ​សំណួរ​ទាក់ទង​ព័ត៌មាន​ចុះផ្សាយ​អំពី​សារ​សំឡេង​ឆ្លើយ​ ឆ្លង​ស្នេហា​របស់​លោក ដែល​ត្រូវ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ប្រព័ន្ធ​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ដើម្បី​ចង់​ដឹង ​ការ​ពិត។
សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ សាវ៉ាត បាន​ចាត់​ទុក​វត្តមាន​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​មក​ពី​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ ជាដើម ចង់​ចូល​ជួប​លោក កឹម សុខា ថា មាន​បំណង​មក​រំខាន​វេទិកា​ជួបជុំ​សមាជិក​គាំទ្រ​គណបក្ស​ខ្លួន។

ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​ទៅ​យក​ព័ត៌មាន នៅ​វេទិកា​ជួប​ជុំ​នា​ឱកាស​នោះ លោក សុខ សាវ៉ាត ចោទ​ថា ក្រុម​យុវជន​ទាំង​នោះ​មាន​អ្នក​នៅ​ពី​ក្រោយ ឬ​មាន​ការ​ចាត់​តាំង​ត្រឹមត្រូវ​ពី​គណបក្ស​ផ្សេង​ណា​មួយ​ក្នុង​គោលដៅ​មក​ រំខាន​ការ​ជួប​ពិភាក្សា​រវាង លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​គាំទ្រ រៀបចំ​នៅ​ឃុំ​ឧកញ៉ាហេង ស្រុក​ព្រៃនប់។ ប៉ុន្តែ​លោក​ថា ការ​ប៉ុនប៉ង​របស់​យុវជន​ទាំង​នោះ​ត្រូវ​បរាជ័យ ដោយ​ត្រូវ​ក្រុម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទប់ស្កាត់​បាន​ទាន់​ពេល​វេលា។
​តំណាង​យុវជន​មួយ​ក្រុម​ដែល​អះអាង​ជា​តំណាង​និស្សិត​មួយ​ចំនួន​មក​តាម​ សកល​វិទ្យាល័យ​មួយ​ចំនួន​គឺ​យុវជន ស្រី ចំរើន បាន​ឲ្យ​ដឹង​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ ៤ ជិត​វេទិកា​ប្រមូល​ផ្តុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា ថា គោលបំណង​ពួកគេ​មក​ជួប​លោក កឹម សុខា ពេល​នេះ គឺ​ចង់​សួរ​សំណួរ​ទាក់ទង​ការ​ចុះ​ផ្សាយ​សារ​សំឡេង​ឆ្លងឆ្លើយ​ស្នេហា​ជាមួយ​ ស្រី​កំណាន់​ម្នាក់ ដើម្បី​ចង់​ដឹង​ថា តើ​សារ​ជា​សំឡេង​នោះ​ជា​សំឡេង​ពិត ឬ​បែប​ណា។ យុវជន ស្រី ចំរើន ថ្លែង​ថា ពួកគេ​មិន​មាន​បំណង​ណា​មួយ​មក​រំខាន​វេទិកា​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ នោះ​ទេ។ ​យុវជន​ដែល​មាន​រូបរាង​កាយ​ស្គមស្គាំង​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​របស់​ក្រុម​គេ គឺ​មិន​មាន​អ្នក​នយោបាយ ឬ​បុគ្គល​ណា​មួយ​នៅ​ពី​ក្រោយ​សកម្មភាព ឬ​ផ្ដល់​ថវិកា​មក​ឲ្យ​ក្រុម​ខ្លួន​ធ្វើ​សកម្មភាព​ដូច​មនុស្ស​មួយ​ចំនួន​ចោទ​ ទេ។
យុវជន កឹម សុខា ៨៥៥ ២០១៦
តំណាង​យុវជន​មួយ​ក្រុម​ មាន​គ្នា​ប្រមាណ ៥០​នាក់ លោក ស្រី ចំរើន ផ្ដល់​បទសម្ភាសន៍​អំពី​គោលបំណង​ដែល​ពួកគេ​ចង់​ជួប​លោក កឹម សុខា នៅ​ក្នុង​វេទិកា​នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
​ ទាក់ទិន​បញ្ហា​នេះ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​គាំទ្រ​រាប់​ពាន់​នាក់ ដោយ​មិន​ចង់​ឆ្លើយឆ្លង​រឿង​ឥត​ប្រយោជន៍ ដែល​ត្រូវ​គេ​ប្រឌិត​ឡើង​មក​លើ​រូប​លោក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក កឹម សុខា បាន​ប្រកាស​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​តំណាងរាស្ត្រ ត្រូវ​ខិតខំ​រក​យុត្តិសាស្ត្រ​ល្អៗ ដើម្បី​ឈាន​ដល់​ឈ្មោះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​បោះ​ឆ្នាំ​ជាតិ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដើម្បី​ឈ្នះ​ឆ្នោត​សង្គ្រោះ​ប្រទេស​ជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុត​ពី​ការ​គាប​សង្កត់​ផ្សេងៗ។ ជាង​នេះ លោក កឹម សុខ ក៏​បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់ មិន​ត្រូវ​តប​ត​រឿង​ឥត​ប្រយោជន៍​ដែល​ក្រុម​មួយ​ចំនួន​បង្កើត​ឡើង​ទេ ហើយ​ត្រូវ​នាំ​គ្នា​គិតគូរ​រឿង​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ​ទើប​ជា​ការ​ប្រសើរ។
មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ដែល​ចុះ​អង្កេត​ដល់​ទីតាំង​រៀបចំ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ឧកញ៉ាហេង ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា បង្ហាញ​ទស្សនៈ​ថា មក​ដល់​ដំណាក់កាល​នេះ គួរ​ល្មម​អ្នក​នយោបាយ​គ្រប់​រូប​បញ្ឈប់​ប្រើ​ឧបាយកល ឬ​ល្បិច​អាក្រក់​ថោកទាប ដើម្បី​បំបាក់​ដៃគូ​ប្រកួតប្រជែង​បោះឆ្នោត​ទៀត​ទៅ ព្រោះ​ជា​ល្បិច​ចាស់​គំរិល​ពេក។
​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មាន​ប្រសាសន៍​ថា គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​មាន​ភាព​ក្លាហាន​ធ្វើការ​ប្រកួតប្រជែង​ ដោយ​ស្មើភាព ដើម្បី​ផ្ដួល​គួរ​ប្រកួត​ការ​បោះ​ឆ្នោត។
​លោក​ថា គ្រប់​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​លក្ខណៈ​ថ្លៃថ្នូរ​របស់​ខ្លួន​ក្នុង​ការ​ ប្រកួត​ប្រជែង​ការ​បោះឆ្នោត និង​ត្រូវ​ប្រកាន់​ជំហរ​ថា បើ​ហ៊ាន​ស៊ី​ត្រូវ​ហ៊ាន​សង ហើយ​បើ​ចាញ់ ត្រូវ​ចុះ​ចេញ​ដោយ​សន្តិវិធី ទើប​ជា​អ្នក​នយោបាយ មាន​ចរិត​ថ្លៃថ្នូរ៖ «សកម្មភាព​របស់​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​គាត់​ជិះ​រថយន្ត​មក​ពី​ភ្នំពេញ និង​ខេត្ត​កំពត ជា​ដើម​ហ្នឹង ដើម្បី​មក​សួរ​អ្នក​នយោបាយ​ម្នាក់​ថា តើ​គាត់​មាន​ទូរស័ព្ទ​ជាមួយ​នារី ឬ​គូ​កំណាន់​នៅ​ក្រៅ​ផ្ទះ ឬ​គ្រួសារ​របស់​គាត់​ដែរ​ឬ​អត់? ខ្ញុំ​យល់​ថា សកម្មភាព​នេះ​មិន​ទំនង​ទាល់​តែ​សោះ ហើយ​សកម្មភាព​ទាំង​អស់​ហ្នឹង ទុក​ពេល​វេលា​របស់​គាត់​ដើម្បី​សិក្សា​រៀន​សូត្រ និង​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឲ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិត​ ប្រាកដ​នៅ​កម្ពុជា»
​ជា​ការ​កត់សម្គាល់ វេទិកា​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​វត្តមាន លោក កឹម សុខា រៀបចំ​នៅ​ឃុំ​ឧកញ៉ាហេង ស្រុក​ព្រៃនប់ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា គេ​សង្កេតឃើញ​មាន​វត្តមាន​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ស្ទើរ​គ្រប់​ស្ថាប័ន​ទាំង​អ្នក​យក​ព័ត៌មាន​មក​ពី​រាជធានី​ភ្នំពេញ និង​អ្នក​ប្រចាំការ​នៅ​ខេត្ត​ព្រះសីហនុ មាន​ទាំង​វិទ្យុ ទូរទស្សន៍ និង​កាសែត​បោះ​ពុម្ព​ជាដើម បាន​បង្ហាញ​វត្តមាន​ច្រើន​កុះករ ដែល​រូបភាព​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ អ្នក​យក​ព័ត៌មាន​ខ្លះ​និយាយ​ថា ការ​បង្ហាញ​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​វេទិកា​ប្រមូល​ផ្តុំ​គណបក្ស​ សង្គ្រោះ​ជាតិ ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ បង្គាប់​បញ្ជា​មក​ឲ្យ​ផ្ដិត​យក​រូបភាព និង​អង្កេត​មើល​ក្រែង​កើត​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង។
​វេទិកា​ជួបជុំ​សមាជិក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ឃើញ​មាន​វត្តមាន​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ និង​នគរបាល​ថ្នាក់​មូលដ្ឋាន បាន​បង្ហាញ​វត្តមាន​នៅ​ក្បែរ​វេទិកា​ជួបជុំ និង​បាន​ជួយ​សម្រួល​ចរាចរណ៍​ដល់​យានយន្ត​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​តាម​ ផ្លូវ​ជាតិ​លេខ ៤ នៅ​ពីមុខ​វេទិកា​បក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ព្រលឹម រហូត​ដល់​ចង់​កម្មវិធី​នៅ​ម៉ោង​ជិត ១១​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search