ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, May 2, 2013

        ខ្មាំងរបស់ខ្មែរ

ខ្មាំងរបស់ខ្មែរមានជុំខ្លួន     មិនមែនចិនយួនសៀមលាវចាម
រាល់ថ្ងៃខ្មាំងចេញប្រដេញតាម   ទាញខ្មែររហាមអាប់ឪនថយ។
ខ្មាំងមួយគឺភាពអវិជ្ជា   ល្ងង់ខ្លៅប្រាជ្ញាគិតថយក្រោយ
មិនស្វែងសិក្សាស្វែងឪបាយ   ជួយខ្លួនអោយស្បើយភាពក្រីក្រ។
ខ្មាំងពីរគឺភាពកំជិលផេះ   មិនស្វែងតម្រេះសាងខ្លួនល្អ
គិតតែស្មូមទានឬធ្វើចោរ   ទុច្ចរិតលិបលពេញភូមិស្រុក។
ខ្មាំងបីគឺចិត្តស្រោបហឹង្សា   ផឹកស៊ីឡួឡាល្បែងអែអុក
វាយកូនប្រពន្ធបង្កទុក្ខ    ផ្អើលអស់ភូមិស្រុកមុខក្លាយស្វា។
ខ្មាំងបួនគឺចិត្តទ្រុស្តមានះ   ប្រឹងយកតែឈ្នះមិនពិចារណ៍
មិនស្គាល់ហេតុផលកែឬកពា   វង្វេងអត្មាលង់មោហ៍បាំង។
ខ្មាំងប្រាំគឺខ្មែរខ្វះសាមគ្កី   ចាប់ដៃសាងទីមានកំលាំង
អ្នកមានជាន់កអ្នកក្រក្រាំង   អ្នកមានស្រវាំងលង់ទឹកប្រាក់។
ខ្មាំងទីប្រាំមួយព្រួយជាងគេ   នោះគីចិត្តខ្មែរលង់លោភះ
មានហើយនៅខំមិនបណ្តាក់  ជាន់កកបប្រាក់ចាក់ក្រាលថ្នល់។ 
Get Noticed with a $7.99 .Com/.CO from Go Daddy!

0 comments:

Post a Comment

Thank you for your comments!













Search