ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, May 16, 2013

ចលនាចំនួន​៥​ ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រាជ​រដ្ឋា​ភិបាល​សុំ​អោយ​អា​មេរិក​ជួយ​សហ​ការ​ ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​មេ​ខ្លោង


សម្តេចនា យក រដ្ឋ មន្ត្រី បាន បង្ហាញ ឯក សារ ក្រុមចលនាប្រដាប់ អាវុធ ប្រឆាំង រដ្ឋា ភិ បាល
សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ឧសភា នេះ បាន​បង្ហាញ​ថា​ ​ចលនា​ចំនួន​៥​ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សម្តេច​បានស្នើ​អោ​យស​ហ​រដ្ឋ​មេ​រិ​ក​ជួយ​សហការ​ស្រាវជ្រាវ​អំពី​ ភាព​សង្ស័យថា​ពួកគេ​បាន​បង្ក​បង្កើត​ចលនា​​ប្រដាប់អាវុធ ហើយ​ប្រើប្រាស់​ទឹកដី​ប្រទេស​ថៃ​ធ្វើជា​មូលដ្ឋាន ដើម្បី​ផ្តួលរំលំ​រាជ​រដ្ឋា​ភិបាល​ និង​​របបរាជានិយម​នៅ​កម្ពុជា ។
ការ​ស្នើ​ទៅ​សហ​រដ្ឋ​អាមេរិក​ ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​តាមរក​ចាប់​ខ្លួនមេខ្លោង និង​សមា​ជិក​ទាំ​ង​ឡាយ​ណា​ នៃ​ច​ល​នា​ទាំង​នេះ​ ​ដែល​ពាក់​ព័ន្ធ​នឹង​ ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ ​និង​របប​រាជា​និយម​នោះ​ ។ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ ហ៊ុន​ ​សែន ។

បើតាមប្រសាសន៍របសម្តេចនាយករដ្ឋមន្ត្រី ចលនានយោបាយ និង​ចលនាប្រដាប់អាវុធ​ទាំង​​នោះ​​រួម​មាន​៖
១, ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែលមាន​មូលដ្ឋាន​ធំ​នៅ​សហរដ្ឋអាមេរិក ហើយ​ដឹកនាំ​ដោយ​លោក សួន សេរី​រដ្ឋា ដែល​ធ្លាប់​ចេញមុខ​តាម​ទូរទស្សន៍​ក្រុម​អាវ​លឿង​ថៃ​វាយប្រហារ​រដ្ឋាភិបាល​
២,​ចលនា​ខ្លា​រំដោះ ដែលមាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​នៅក្នុង​ប្រទេស​ថៃ
៣, ចលនា​មហាចក្រ​ខម ដែលមាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​នៅ​ក្នុង​​ប្រទេស​​ថៃ ​ហើយ​មាន​មូល​​ដ្ឋាន​ធំ​នៅ​សហ​រដ្ឋ​អា​មេរិក​
៤, ​រណ​សិរ្ស​​រំដោះ​ជាតិ​​ខ្មែរ ដែល​បាន​បង្កើតឡើង​នៅ​បាក់​ខ្លង ប្រទេស​ថៃ ហើយ​ដែលមាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក
៥, ក្រុម​ចលនា​អតីត​ទាហាន​ម៉ែ​ហ្វ​ក ដែលមាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​នៅក្នុង​ប្រទេស​ថៃ ហើយ​មាន​មូល​រដ្ឋា​ន​ធំនៅ​សហរដ្ឋអាមេរិក
សម្តេច​បញ្ជាក់ទៀតថា សមាជិក​នៃ​ក្រុម​ចលនា​ទាំងនេះ មាន​បង្កប់ខ្លួន​នៅក្នុង​គណបក្សប្រឆាំង ដណ្តើម​បន្លំ​យក​ភាពស្របច្បាប់ ផ្នែក​ខាងក្នុង​ប្រទេស ។ ឯ​ធាតុពិត ផ្នែក​ខាងក្រៅ ពួកគេ​ត្រៀមខ្លួន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល និង​របបរាជានិយម ។

សម្តេច នាយក រដ្ឋ មន្រ្តី បង្ហាញ ទង់ ជាតិ របស់ ចលនា អំណាច ពល រដ្ឋ ខ្មែរ
សម្តេច​បាន​បន្តថា រាជរដ្ឋាភិបាល បាន​បញ្ជូន​ឯកសារ​នៃ​ចលនា​ទាំងនេះ​អោយទៅ​ក្រុម CIA របស់​សហរដ្ឋអាមេរិក ដើម្បី​សិក្សា​ស្រាវជ្រាវ ហើយ​សម្តេច​ក៏បាន​សហ​ការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​តាម រក​ចាប់់ខ្លួន​ពួក​អ្នក​ដែលមាន​បំណង​ចង់​ផ្តួលរំលំ​របបរាជានិយម​ទាំងនេះ ។​
​សម្តេច​បានបង្ហាញ​សារ​នៅក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​សារ​ពេជ្រ និង​សមិទ្ធផល​នានា​នៅក្នុង​បរិវេណ​វត្ដ​សិរី​សារ​ពេជ្រ ស្ថិតនៅក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង ។ សារ​របស់​សម្តេច គឺ​ចង់​ប្រាប់ថា ចំណុច​នេះហើយ ដែលជា​សញ្ញា​នាំមក​នូវ​ភ្លើងសង្គ្រាម​ដល់​ប្រទេស​កម្ពុជា​សាជាថ្មី ប្រសិនបើ​មិន​ចាត់វិធានការ​បង្ក្រាប​អោយបាន​ទាន់ពេលវេលា​នោះ ។​
​សូម​លោក​អ្នកនាង​តាមដាន​ស្តាប់​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សម្លេង​ដូចតទៅ​នេះ​៖
Source from: http://www.fpmonline.net/article/19339

0 comments:

Post a Comment

Thank you for your comments!













Search