ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 6, 2013
តាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានអន្តរជាតិ ILSI បានរកឃើញថា នៅក្នុងរាងកាយរបស់ មនុស្សយើងមានជាតិទឹកដល់ទៅ ៦០ ភាគរយនៃធាតុផ្សំនៅក្នុងទម្ងន់ខ្លួនទាំងមូល ។ ដូច្នេះការទទួល ទានទឹកដើម្បីសុខភាពត្រូវឱ្យមានតុល្យភាពជាមួយនឹងបរិមាណទឹកដែលបាត់បង់ទៅ ។ វិទ្យាស្ថាន ឱសថនៅសហរដ្ឋអាមេរិកបានណែនាំថា បុរសបំពេញកាងារតាមធម្មតាតែងព្យាយាមផឹកទឹក ៣,៧ លីត្រក្នុងមួយថ្ងៃ។ ចំណែកស្ត្រីវិញ គួរផឹកទឹក ២,៧ លីត្រក្នុងមួយថ្ងៃ ។
ការស្រាវជ្រាវរកឃើញបន្ថែមទៀតថាក្មេងនិងមនុស្សចាស់ជរា គឺជា ក្រុមប្រឈមនឹងការបាត់បង់ទឹក ព្រោះក្មេងប្រើកម្លាំងក្នុងការលេងច្រើនពេក ធ្វើឱ្យជាតិទឹកនៅក្នុងរាងកាយធ្លាក់ចុះទាប ។ គេអាចសង្កេតដឹងពី ក្មេងខ្វះជាតិទឹកតាមសភាពស្បែកដែលកាន់តែត្រជាក់ទៅៗមានអាការស្ពឹកស្រពន់បបូរមាត់ក្រៀមស្ងួត ចេញស្នាមជាំនៅលើស្បែក និង ចរន្តឈាមចុះខ្សោយ ។
ចំណែកលោកវេជ្ជបណ្ឌិត ហាវ យ៉ិងចាង នៅវិទ្យាស្ថានភេសជ្ជៈដើម្បីសុខភាព និង ការរស់នៅ ល្អនៃប្រទេសចិនបាននិយាយថា ទឹកជាវត្ថុសំខាន់បំផុតសម្រាប់ជីវិត ។ មនុស្សទូទៅទទួលបានសារជាតិ ទឹកពីអាហារ និង ភេសជ្ជៈ ។ ការផឹកទឹកបានតិចប្រឈមនឹងរោគមហារីកក្រពះនោម រោគ ក្រួសក្នុងតម្រងនោម រលាកបំពង់ទឹកមូត្រ និង រោគញក់ព័ន្ធជាមួយធ្មេញ ។
ជាមធ្យមមនុស្សយើងទទួលបានជាតិទឹកពីអាហារចំនួន ២០ ភាគរយ ចំណែក ៨០ ភាគរយ ទៀត បានមកពីការផឹកទឹក ឬ ភេសជ្ជៈ ក្នុងនោះមាន រួមទាំងទឹកតែ កាហ្វេ ទឹកផ្លែឈើ ទឹកក្រូច ដែលទាំងអស់ នេះអាចស្តារស្ថានភាពខ្វះជាតិទឹកនៅក្នុងរាងកាយ ៕
[source] http://khmer-news.org/topic.php?read=1957
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!