ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Tuesday, June 18, 2013
នៅសល់រយៈពេលជាង ១ខែទៀតទេ ដែលជាថ្ងៃប្រជាពលរដ្ឋត្រូវកំណត់ជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួន ពេញចិត្ត ស្របទៅតាមប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាសម្ងាត់។
ដោយ ទីន ហ្សាការីយ៉ា
2013-06-18
ដោយ ទីន ហ្សាការីយ៉ា
2013-06-18
ខណៈដែលថ្ងៃបោះឆ្នោតជិតមកដល់នេះ ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំឲ្យ មានការព្រួយបារម្ភចំពោះការគាបសង្កត់ គំរាមកំហែងផ្នែកនយោបាយណាមួយឲ្យសោះ។
ព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី ចេញព្រះរាជសារផ្សព្វផ្សាយជាសាធារណៈ ដោយជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ គ្នា និងសូមកុំឲ្យមានការព្រួយបារម្ភចំពោះការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាមួយ បក្សណាមួយឲ្យសោះ។
នៅក្នុងព្រះរាជសារដែលផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ហេ្វសប៊ុក (Facebook) និងនៅលើគេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ មានខ្លឹមសារថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ កក្កដា ឆ្នាំ២០១៣ គឺជាការបោះឆ្នោតសម្ងាត់ ហើយធ្វើឡើងទៅតាមលទ្ធិប្រជាធិបតេយ្យសេរី។ បញ្ហានេះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបប្រើសិទ្ធិក្នុងការបោះឆ្នោតទៅ តាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយបានដោយសេរី។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ថា ព្រះរាជសារដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីខែមីនា ឆ្នាំ២០១៣ នេះ គ.ជ.ប ទើបទទួលបានដើម្បីយកមកផ្សព្វផ្សាយបន្ត។
លោកបញ្ជាក់ថា មន្រ្តី គ.ជ.ប នឹងយកព្រះរាជសារនេះបិទឲ្យប្រជាពលរដ្ឋបានអាននៅតាមបណ្ដាខែត្រនានានៅក្នុងខែមិថុនា នេះ ៖ «ការបោះឆ្នោតព្រះករុណាអ្នកអង្គម្ចាស់ជីវិតលើត្បូង តែងប្រោសប្រទានព្រះរាជសារហ្នឹងដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះ ឆ្នោតទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានទាំងអស់គ្នា ពុំមានការភ័យខ្លាចអី។ នេះជាការល្អប្រសើរបំផុតដែលព្រះករុណាបានប្រោសប្រទានព្រះរាជសារ នេះ»។
ព្រះមហាក្សត្រព្រះករុណាសម្ដេចព្រះ នរោត្តម សីហមុនី ព្រះអង្គតែងតែចេញព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះ ឆ្នោតនៅរៀងរាល់ការបោះឆ្នោតម្ដងៗ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលការបោះឆ្នោតបានអបអរសាទរចំពោះការចេញព្រះរាជសាររបស់ ព្រះមហាក្សត្រដោយអំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យមានការភិតភ័យនៅ ថ្ងៃបោះឆ្នោត ទោះបីជាស្ថានភាពបច្ចុប្បន្ននេះ ការគាបសង្កត់ផ្នែកនយោបាយមានលក្ខណៈល្អជាងមុនក្ដី។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ប្រជាពលរដ្ឋសព្វថ្ងៃនេះមានការយល់ដឹងច្រើនអំពីការប្រើប្រាស់ សិទ្ធិរបស់ខ្លួន ដើម្បីធ្វើការបោះឆ្នោត ពិសេសក្រុមយុវជន។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា សកម្មជនគណបក្សនយោបាយ និងអ្នកនយោបាយនៅតែមានការគំរាមកំហែង និងមានការភ័យខ្លាចមួយចំនួន។
លោក គល់ បញ្ញា៖ «យើងមានការព្រួយបារម្ភដែរ ដោយសារអាចប៉ះពាល់អ្នកនយោបាយប្រឆាំងដែរ ទាក់ទិនសេរីភាពការបញ្ចេញមតិ។ ឥឡូវនេះចាប់ផ្ដើមការប្ដឹងផ្ដល់ទៅតុលាការ អាចធ្វើឲ្យប៉ះពាល់សន្តិសុខអ្នកនយោបាយបក្សប្រឆាំង តាមការប្ដឹងផ្ដល់ ចោទប្រកាន់ និងផ្សេងៗទៀត»។
បន្ថែមពីលើនេះទៀត អ្នកឃ្លាំមើលការបោះឆ្នោតបានជំរុញឲ្យព្រះមហាក្សត្រចេញព្រះរាជសារ បន្តទៀត ដោយកំណត់ឲ្យមន្ត្រីរាជការ ពិសេសមន្ត្រីតុលាការមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងកងកម្លាំងប្រដាប់អាវុធ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពចេញឃោសនាឲ្យគណបក្សកាន់អំណាច ហើយធ្វើសកម្មភាពប្រឆាំង និងគណបក្សមួយផ្សេងទៀត ក្នុងឋានៈព្រះអង្គជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ។
អ្នកឃ្លាំមើលការបោះឆ្នោតបានសង្កត់ធ្ងន់ថា មន្ត្រីរាជការទាំងនេះត្រូវតែឈរលើភាពឯករាជ្យ ពិសេសកម្លាំងប្រដាប់អាវុធត្រូវធានាសន្តិសុខឲ្យបានពេញលេញ ដើម្បីធានាឲ្យមានបរិយាកាសអព្យាក្រឹត កុំឲ្យមានការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:សេចក្តីអំពាវនាវ
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!