ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 6, 2013


​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អន្តរជាតិ ILSI បាន​រកឃើញថា នៅក្នុង​រាងកាយ​របស់ មនុស្ស​យើង​មាន​ជាតិ​ទឹក​ដល់​ទៅ ៦០ ភាគរយ​នៃ​ធាតុ​ផ្សំ​នៅក្នុង​ទម្ងន់​ខ្លួន​ទាំងមូល ។ ដូច្នេះ​ការទទួល ទាន​ទឹក​ដើម្បី​សុខភាព​ត្រូវ​ឱ្យមាន​តុល្យភាព​ជាមួយនឹង​បរិមាណ​ទឹក​ដែល​បាត់បង់​ទៅ ។ វិទ្យាស្ថាន ឱសថ​នៅ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា បុរស​បំពេញ​កា​ងារ​តាម​ធម្មតា​តែង​ព្យាយាម​ផឹកទឹក ៣,៧ លីត្រ​ក្នុង​មួយថ្ងៃ​។ ចំណែក​ស្ត្រី​វិញ គួរ​ផឹកទឹក ២,៧ លីត្រ​ក្នុង​មួយថ្ងៃ ។​
ការស្រាវជ្រាវ​រកឃើញ​បន្ថែមទៀតថា​ក្មេង​និង​មនុស្ស​ចាស់ជរា គឺជា ក្រុម​ប្រឈម​នឹង​ការបាត់បង់​ទឹក ព្រោះ​ក្មេង​ប្រើ​កម្លាំង​ក្នុង​ការលេង​ច្រើនពេក ធ្វើឱ្យ​ជាតិ​ទឹក​នៅក្នុង​រាងកាយ​ធ្លាក់ចុះ​ទាប ។ គេ​អាច​សង្កេត​ដឹង​ពី ក្មេង​ខ្វះ​ជាតិ​ទឹក​តាម​សភាព​ស្បែក​ដែល​កាន់តែ​ត្រជាក់​ទៅៗ​មាន​អាការ​ស្ពឹក​ស្រពន់​បបូរមាត់​ក្រៀម​ស្ងួត ចេញ​ស្នាម​ជាំ​នៅលើ​ស្បែក និង ចរន្តឈាម​ចុះខ្សោយ ។​

​ចំណែក​លោក​វេជ្ជបណ្ឌិត ហាវ យ៉ិ​ង​ចាង នៅ​វិទ្យាស្ថាន​ភេសជ្ជៈ​ដើម្បី​សុខភាព និង ការរស់នៅ ល្អ​នៃ​ប្រទេស​ចិន​បាន​និយាយថា ទឹកជា​វត្ថុ​សំខាន់បំផុត​សម្រាប់​ជីវិត ។ មនុស្ស​ទូទៅ​ទទួលបាន​សារជាតិ ទឹក​ពី​អាហារ និង ភេសជ្ជៈ ។ ការផឹក​ទឹកបាន​តិច​ប្រឈម​នឹង​រោគ​មហារីកក្រពះ​នោម រោគ ក្រួស​ក្នុង​តម្រងនោម រលាក​បំពង់​ទឹកមូត្រ និង រោគ​ញក់​ព័ន្ធ​ជាមួយ​ធ្មេញ ។​

​ជា​មធ្យម​មនុស្ស​យើង​ទទួលបាន​ជាតិ​ទឹក​ពី​អាហារ​ចំនួន ២០ ភាគរយ ចំណែក ៨០ ភាគរយ ទៀត បានមកពី​ការផឹក​ទឹក ឬ ភេសជ្ជៈ ក្នុងនោះ​មាន រួមទាំង​ទឹកតែ កាហ្វេ ទឹក​ផ្លែឈើ ទឹកក្រូច ដែល​ទាំងអស់ នេះ​អាច​ស្តារ​ស្ថាន​ភាពខ្វះ​ជាតិ​ទឹក​នៅក្នុង​រាងកាយ ៕​
 [source] http://khmer-news.org/topic.php?read=1957
Case 123 Mobile Accessories Discoint

0 comments:

Post a Comment

Thank you for your comments!













Search